ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ សហគមអឺរ៉ុប មិនគួរបន្ត ប្រព្រឹត្តិកំហុស ជាលើកទី៣ទេ ចំពោះកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:12 ល្ងាច អ្នកអាន 543

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់លោក Enda ផងដែរថា សហគមអឺរ៉ុប មិនគួរបន្តប្រព្រឹត្តិកំហុសជាលើកទី៣ទេចំពោះកម្ពុជា ដែលកំហុសទី១ គឺគាំទ្រការផ្តួលរំលំ អតីតព្រះមហាក្សត្រ ព្រះបរមរដ្ឋតនកោដ្ឋ ព្រះនរោត្តម សី ហនុ ដែលជាអតីតរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា។
ទី២) គឺការគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិជាង ១២ឆ្នាំ នៅពេលដែលខ្មែរក្រហមបានកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់។
ទី៣)គឺការប្រើប្រាស់ EBA មកគម្រាម កំហែង និងដាក់ទណ្ឌកម្មមកលើកម្ពុជា គម្រាមដក EBA ពីកម្ពុជា និងយកប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ១៦លាននាក់ជាចំណាប់ខ្មាំង។

សម្តេចហ៊ុន សែន សូមបញ្ជូនសារនេះទៅតាម លោក Enda ដើម្បីជម្រាបនិងពន្យល់ដល់សហភាពអ៊ឺរ៉ុបអោយបានយល់អំពីសភាពការពិតនៃកម្ពុជា ដែលមានចំណុចខ្លះអាចនិយាយគ្នាបាន ចំណុចខ្លះអាចសម្រួលគ្នាបាន និងចំណុចខ្លះមិនធ្វើអាច។

នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះ សារធារណរដ្ឋអៀកឡង់ដែលបានជួយដល់កម្ពុជាយើង ជាពិសេស បានផ្តល់ជំនួយក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសហគម អឺរ៉ុប សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនសង្ខេបដល់លោក Enda ដែលមកទល់ពេលនេះ គឺការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ៊ឺបបានឡើយ។

 

អះអាងយ៉ាងដូច្នេះ នាពេលជួបពិភាក្សាការងារជាមួយ លោក Enda Patrick Kenny សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ ថ្ងៃទី១២មករាម្សិលមិញ។

លោក Enda បានកោតសរសើនិងពេញចិត្តចំពោះស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជា បច្ចុប្បន្នដែលមានសេដ្ឋកិច្ចរីកលូតលាស់ក្នុងរង្វង់ ៧.៧% នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,054 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,957 នាក់