ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អគ្គិភ័យ លេបត្របាក់ ផ្ទះមួយខ្នង នៅស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2019 ម៉ោង 09:50 ព្រឹក អ្នកអាន 3606

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថា ផ្ទះពលរដ្ឋមួយខ្នង នៅស្រុកពួក ត្រូវអគ្គិភ័យ លេបត្របាក់ទាំងស្រុង។ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅយប់ថ្ងៃទី១៣ ខែមករាឆ្នាំ២០១៩ស្ថិតនៅភូមិកំពង់តាយ៉ង ឃុំពួកស្រុកពួក។

អធិការនគរបាល ស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះឡោ វណ្ណះ ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះស្រី វណ្ណី អាយុ៤៨ឆ្នាំនៅភូមិកំពង់តាយ៉ង ឃុំពួកស្រុកពួកខេត្តសៀមរាប មុខរបរធ្វើស្រែ។

លោកបន្តថា ករណីនេះបណ្តាលឲ្យខូចខាតផ្ទះមួយខ្នងទាំងស្រុង ដែលសង់អំពីថ្មមួយកំណាត់មុខនិងខាងក្រោយជញ្ជាំងក្តាប្រក់ស័ង្កសី ដែលមានទំហំ បណ្តោយ ១១ម៉ែត្រ គុណ៨ម៉ែត្រ និងទ្រព្យសម្បត្តិមួយចំនួនធំ។ ក្នុងហេតុការណ៍នេះបានប្រើ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងជួយអន្តរាគមន៍ និងប្រើប្រាស់ទឹកអស់២ឡាន ព្រមទាំងមានការជួយពន្លត់ដោយ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកបន្ថែមថា មូលហេតុសង្ស័យបណ្តាលមកពីទូស្សេខ្សែភ្លើង។ក្រោយភ្លើងរលត់ជាស្ថាពរកម្លាំងសមត្ថកិច្ចបានជួយការពារទ្រព្យសម្បត្តិ និងជួយរៀបចំសម្ភារះដែលនៅខាងក្រៅជូនម្ចាស់ផ្ទះផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,283 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,366 នាក់