ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះខួប៣៤ឆ្នាំ នៃការកាន់អំណាច របស់សម្ដេច ហ៊ុន សែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:30 ព្រឹក អ្នកអាន 706

ថ្ងៃ១៤មករាឆ្នាំ២០១៩ នេះ គឺជាថ្ងៃខួប៣៤ឆ្នាំ នៃការកាន់អំណាច របស់សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជា។ នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា ថ្ងៃទី១៤ មករាគឺជាខួបការកាន់តំណែង ជានាយករដ្ឋមន្ត្រី។(១៤ មករា ១៩៨៥ - ១៤ មករា ២០១៩) ដោយសម្តេចតេជោ បានទទួលតំណែង ជានាយករដ្ឋមន្ត្រីតាំង ពីវ័យ៣២ឆ្នាំ។ បើគិតពីរយៈពេលដែល សម្តេចតេជោ បានចូលរួមក្នុងរដ្ឋាភិបាល គឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ

សម្តេចតេជោ បានតស៊ូការលំបាក ជាច្រើនដោយត្រូវ យកអាយុជីវិត ធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិ ចេញពីសង្គ្រាម និងស្វែងរកសន្តិភាព និងអភវិឌ្ឍកសាងប្រទេសជាតិឲ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ។

បច្ចុប្បន្ន កម្ពុជា បានក្លាយជាប្រទេស មានកម្រិតចំណូល មធ្យមកម្រិតទាប ហើយនឹងឈានទៅជាប្រទេស ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេច ហ៊ុន សែន តែងអះអាងថា នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ២អាណត្តិទៀត រហូតដល់ឆ្នាំ២០២៨៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,109 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,810 នាក់