ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី នឹងទៅប្រទេសចិន នៅថ្ងៃទី២០

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:13 ព្រឹក អ្នកអាន 810

នៅថ្ងៃទី ២០ មករា នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនក្នុងរយៈពេល ៣ថ្ងៃ។ តាមរយៈទន្សនកិច្ចនេះ សម្តេចតេជោ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Xi Jinping និង លោកនាយករដ្ឋមន្ត្រី Li Keqiang ព្រមទាំងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគថ្មីបន្ថែមទៀត។

ចំពោះទំនាក់ទំនង កម្ពុជា-ចិន វិញ គឺកន្លងមកគឺមិត្តចិនតែងតែផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជំនួយកសាងផ្លូវ ស្ពាន និងហេដ្ឋារចនសម្ព័ន្ធផ្សេងទៀត។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍មកពីប្រទេសចិនប្រមាណ ៦លាន ២សែននាក់ ដែលមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងជំនួបកន្លងទៅរវាង សម្តេចតេជោ និងលោកប្រធានាធិបតីចិន Xi Jinping សម្តេចតេជោ បានស្នើរសុំភ្ញៀវទេសចរណ៍ចិនមកកម្ពុជាប្រមាណ០.០១% ប៉ុណ្ណោះ ខណៈដែរប្រជាជនចិនកើនដល់ ១,៣០០ លាននាក់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,788 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,489 នាក់