ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្លាប់១ របួសធ្ងន់១ នៅខេត្តសៀមរាប ដោយសារបើកម៉ូតូ បុកដើមឈើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:57 ព្រឹក អ្នកអាន 5843

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅកន្លែងហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍បើកម៉ូតូ ទៅបុកនឹងដើមឈើ។
អាជ្ញាធរស្រុកបន្ទាយស្រី បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៤ខែមករានេះនៅចំណុចភូមិសណ្តាយ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បង្ករដោយខ្លួនឯងបុកដើមឈើបណ្តាលអោយ ស្លាប់ ១នាក់ នឹងរបួស ១នាក់។

ជនរងគ្រោះឈ្មោះ ម៉ុច មីត ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិកកោះជ្រុំ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្លាប់) ។ឈ្មោះ រិត ផេង ភេទ ប្រុសអាយុ២១ឆ្នាំនៅភូមិកកោះជ្រុំ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(របួសធ្ងន់) ។ជិះម៉ូតូC១២៥ពណ៌ខ្មៅសេរី២០១៤ពាក់ស្លាកលេខបាត់ដំបង១K៣៨៣៨៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 184 នាក់
ម្សិលមិញ : 46,159 នាក់
សរុប : 71,871,246 នាក់