ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចស ខេង ចូលរូលរួមរំលែកទុក្ខ ចំពោះការ ទទួលមរណ:ភាព ពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ករណីផ្ទុះក្បាលគ្រាប់ ប្រភេទ១០៥

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2019 ម៉ោង 04:46 ល្ងាច អ្នកអាន 1805

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានឲ្យដឹងតាមរយះទំព័រហ្វេសប៊ុកថាខ្ញុំសូមចូលរូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការទទួលមរណ:ភាព និងការរងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារការផ្ទុះក្បាលគ្រាប់ នៅឃុំជីរោទិទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ សូមឲ្យវិញាណក្ខន្ធ័អ្នកស្លាប់បានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ និងសូមឱយអ្នករបួសឆាប់បានជាសះស្បើយ ។ 

រដ្ឋមន្ត្រីមហាផ្ទៃបន្តថា ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ដែលក្នុងនោះក៏មាននិយាយពី
ការប្រុងប្រយត័្នគ្រាប់មិនទាន់ផ្ទុះផងដែរ។

គួបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ខែមករា២០១៩ វេលាម៉ោង៨និង៣០នាទី មានករណីផ្ទុះក្បាលគ្រាប់ប្រភេទ១០៥ នៅចំណុចភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យមនុស្ស០១នាក់ ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសចំនួន៩នាក់ ក្នុងនោះ របួសធ្ងន់ចំនួន៥នាក់ ស្រាលចំនួន៤នាក់។

មូលហេតុ មានពលរដ្ឋខ្មែរឥស្លាមម្នាក់ បានយកក្បាលគ្រាប់ខាងលើ មកស្លជាមួយសំណ ដើម្បីសម្រាប់ដាក់ជើងអួន(ម៉ាញ់) ក៏បណ្តាលឲ្យផ្ទុះគ្រាប់ផ្លោងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសដូចខាងលើ។

បច្ចុប្បន្ន ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯសាកសព សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិចេយ្យ កំណត់ហេតុដើម្បីបន្តនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,127 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,828 នាក់