ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សៀមរាបទៀតហើយ! ស្លាប់២នាក់ភ្លាមៗ ដោយសារឡានធំបុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2019 ម៉ោង 08:22 ព្រឹក អ្នកអាន 48174

ខេត្តសៀមរាប៖អាជ្ញាធរស្រុកប្រាសាទបាគង បានអះអាងថាបុរស២នាក់ ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅពេលកំពុងតែជិះម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី១៥ខែមករានេះ នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទទបាគង ខេត្តសៀមរាប លើផ្លូវជាតិ៦។ករណីនេះរវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា ត្រង់(មុខផ្សារស្វាយធំ)ដែលបណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់។

ជនរងគ្រោះទី១អ្នកបើកបរម៉ូតូឈ្មោះញាន ញូន ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិជ្រៃ ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់)ម៉ូតូម៉ាក c១២៥ពណ៌ខ្មៅ ស្លាកលេខសៀមរាប១D២៣៣៧។ ទី២ឈ្មោះឈង់ ឆូន ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិជាមួយគ្នា(ស្លាប់) និងខូចម៉ូតូ១គ្រឿង។

មន្ត្រីអាជ្ញាធរមូលដ្ឋានបញ្ជាក់ថាតៃកុងរថយន្តរត់គេចខ្លួនបាត់ រថយន្តម៉ាក់ហ៊ីណូពណ៌ខៀវស្លាកលេខ ភ្នំពេញ៣A៩៣២៤។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះសរុបការខូចខាតស្លាប់មនុស្ស ២នាក់ខូចម៉ូតូ ១គ្រឿង រថយន ១គ្រឿង។រថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក។ ដោយឡែកសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,976 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,879 នាក់