ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទះពលរដ្ឋ៤ខ្នង នៅស្រុកព្រៃឈរ ត្រូវបាន អគ្គិភ័យឆាបឆេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2019 ម៉ោង 09:39 ព្រឹក អ្នកអាន 636

ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣៥នាទី នៅចំណុចភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ករណីនេះឆាបឆេះរហូតមកដល់ម៉ោង២៣និង៥០នាទី កម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការបានទាំងស្រុង មិនបណ្តាលឱ្យរីករាលដាលឆាបឆេះផ្ទះអ្នកក្បែរ ខាងទេ។
* ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿង ទឹក០៨ស៊ឺនទែន
- ស្រុកព្រៃឈរ ០២គ្រឿង ប្រើប្រាស់ទឹក ០៥ស៊ឺទែន
- ស្រុកជើងព្រៃ ០១គ្រឿង ប្រើប្រាស់ទឹក ០១ស៊ឺទែន
- រថយន្តខេត្ត ០២ គ្រឿង ប្រើប្រាស់ទឹក ០២ស៊ឺទែន
* ករណីនេះបណ្តាលឱ្យខូចខាត រួមមាន
១.ផ្ទះឈ្មោះ លុយ វុន ប្រុស អាយុ៤៨ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៨ម៉ែត្រធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុក) និងសម្ភារ:ខូចខាត រួមមាន: ផ្លាកដៃមាសទំងន់០២ជី, ម៉ូតូ ០១គ្រឿង ម៉ាកសាន់យាន់, ប្រាក់ ១០០ដុល្លារ, ខ្សែកផ្លាកទីន ទំងន់ ០២ជី, សម្ភារ:មួយចំនួនទៀត។
២.ផ្ទះឈ្មោះ សំរោង ណត់ ភេទស្រី អាយុ៦១ឆ្នាំ ផ្ទះមានទំហំ ៧ម៉ែត្រ
×១៣ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: គ្រែ០៦, ទូ០១, ទូរទស្សន៍ ០២គ្រឿង
៣.ផ្ទះឈ្មោះ នុន អ៊ុ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ
×៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង) និងសម្ភារ:ខូចខាត: ប្រាក់ ១០០ដុល្លារ, មាស ០១ជី និងសម្ភារ:មួយចំនួនទៀត
៤.ផ្ទះឈ្មោះ វី ភាព ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: ស្រូវ ០៥បេ, សម្ភារ:មួយចំនួនទៀត
* មូលហេតុ: មិនទាន់កំណត់បាន កម្លាំងអធិការដ្ឋាន កំពុងធ្វើការស្រាវជ្រាវ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,775 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,678 នាក់