ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

វៀតណាម សរសើរ កម្ពុជា ថា មានការ រីកចម្រើនខ្លាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2019 ម៉ោង 04:25 ល្ងាច អ្នកអាន 956

លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងឡើង។ ដោយក្នុងពេលតែរយៈពេល ២ឆ្នាំ កន្លងមកថ្មីៗនេះ លោកជំទាវបានសង្កេតឃើញ កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

នៅទឹកដីតំបន់អង្គរ នាថ្ងៃទី១៥មករាព្រឹកមិញនេះ សម្តេចបានជួប ប្រធានរដ្ឋសភាវៀតណាម នៅណ្ឋាគារសុខាសៀមរាប។ ក្នុងជំនួបនេះ លោកជំទាវ បានជម្រាបជូន សម្តេចតេជោ អំពីការដឹកនាំគណប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមមកកម្ពុជារួម មានទាំងប្រធាន អនុប្រធាន រួមនឹងប្រតិភូផ្សេងៗជាច្រើនទៀត ដើម្បីមកចូលរួមក្នុង ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ Asia Pacific Parliamentary Forum (APPF-27) ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ទន្ទឹមនឹងនេះដែរ លោក ជំទាវបានក៏បានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រជុំ APPF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះវត្តមានលោកជំទាវប្រធានសភាវៀតណាម និងពាក្យពេចន៍ល្អៗជាមួយនឹងការអបអរសាទរចំពោះការរីកចម្រើននៃប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ក៏បានមកពីការចូលរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,444 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,461 នាក់