ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ៥ចំណុច ក្នុងវេទិការ សភាអាស៊ី-ប៉ាស៊ីហ្វិក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2019 ម៉ោង 05:25 ល្ងាច អ្នកអាន 966

កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប ព្រឹកមិញនេះសម្តេច ហ៊ុន សែន បានផ្តល់អនុសាសន៍ ៥ចំណុចសំខាន់ៗ ១) ត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីរបស់អង្គការសហប្រជាជាតិ តួនាទីអាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

២) ត្រូវរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងគោលការណ៍របស់អង្គការសហប្រជាតិ ជាពិសេស មិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កអស្ថេរភាព ឬភាពវឹកវរក្នុងតំបន់ និងពិភពលោក។
៣) ត្រូវរួមគ្នាដោះស្រាយជំលោះដែលកើតឡើងតាមរយៈការចរចារ ដោយសន្តិវិធី ឈរលើកគោការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឲ្យភាគីជំលោះទាំងសង្ខាងទទួលយកបានដោយសុខសន្តិភាព។
៤) ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា និងឲ្យមានប្រសិទ្ធភាពនូវអំពើរភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ការជួញដូរវត្ថុបុរាណ បទល្មើសបច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លងគ្រប់ប្រភេទ ការជួញដូរស្ត្រី និងកុមារ។
៥) ត្រូវរួមគ្នាលើកតម្កើងវប្បធម៌ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ រវាងប្រទេសនៅក្នុងតំបន់ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ឋជាមួយបណ្តាប្រទេសតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីថែរក្សាសន្តិភាពឲ្យបានគង់វង្សនៅក្នុងតំបន់ និងពិភពលោកឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,807 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,824 នាក់