ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចុះហែលទឹកអាង ក្នុងសណ្ឋាគារ MARVEL BOUTIQUE ឡើងមកវិញ ស្រាប់តែដួល ស្លាប់នៅមន្ទីរពេទ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:30 ព្រឹក អ្នកអាន 2896

ខេត្តសៀមរាប៖ជនបរទេសម្នាក់ បានស្លាប់នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប បន្ទាប់ពីក្រុមគ្រួសារ នាំមកសង្គ្រោះ ក្រោយពេលដួលទៅលើដី នៅក្នុងសណ្ឋាគារ MARVEL BOUTIQUE។

មន្ត្រីនគរបាលបានឲ្យដឹងថាវេលាម៉ោងប្រហែល ២១ថ្ងៃទី១៥ខែមករា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ជនបរទេសម្នាក់បានស្លាប់។ជនរងគ្រោះឈ្មោះ ROMANOV ALEKSANDR ភេទ ប្រុស កើតថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៩៧៦ ជនជាតិ រុស្សី កាន់លិខិតឆ្លងដែនលេខ ៧៥៩៣៣៦២៣២ ជាភ្ញៀវទេសចរណ៍។ចូលមកព្រះរាជាណាចក្រកម្ពុជាថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តាមរយៈក្រុមហ៊ុនទេសចរណ៍ VELES AMAZING ស្នាក់នៅបន្ទប់លេខ ៣០១ សណ្ឋាគារ MARVEL BOUTIQUE ស្ថិតនៅភូមិ ជន្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

មន្ត្រីនគរបាលបានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថាតាមការសាកសួរប្រពន្ធជនរងគ្រោះ នាវេលាម៉ោងប្រហែល ២០និង៤០នាទីថ្ងៃទី១៥ខែមករា ឆ្នាំ ២០១៩ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចហើយជនរងគ្រោះ បានចុះទៅហែលទឹកអាងក្នុងសណ្ឋាគារបានរយៈពេលប្រហែល១០នាទីក៏បានឡើងមកវិញ ស្រាប់តែគាត់បានដួលទៅលើដី។ ភ្លាមៗនោះខ្លួនក៏បានឲ្យបុគ្គលិកសណ្ឋាគារនិងមិត្តភ័ក្ត ជួយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលទៅដល់ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបឋម នឹងបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ហើយ។

បើតាមមន្ត្រីបន្តថាករណីនេះមូលហេតុនៃការស្លាប់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត កំពុងធ្វើកោសល្យវិច័យ។សាកសពត្រូវបានតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,630 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,647 នាក់