ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កូនមាសម្ដាយ! ចាប់ខ្លួន សិស្សវិទ្យាល័យអង្គរ ម្នាក់ បទលួចម៉ូតូ ក្នុងសាលា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 6062

ខេត្តសៀមរាប៖សិស្សវិទ្យាល័យអង្គរ ម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន ពីបទសង្ស័យលួចម៉ូតូ នៅក្នុងសាលា វិទ្យាល័យអង្គរ។
មន្ត្រីបានឲ្យដឹងថាការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ ដោយនគរបាលប៉ុស្តិ៍ សង្កាត់សាលាកំរើក។ យុវសិស្សដែលចាប់ខ្លួនឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យអង្គរ ស្នាក់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ការចាប់ខ្លួនដោយយោងតាមទទួលពាក្យបណ្តឹងពីជនរងគ្រោះ ។

មន្ត្រីដដែលបានរម្លឹកថាកាលពីម៉ោង១៣និង៤០នាទីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៨ ឈ្មោះ ឃុន ចន្ទី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដាក់ពាក្យបណ្តឹង ប្តឹង ម្ចាស់ការ៉ាសផ្ញើរកង់ម៉ូតូក្នុងវិទ្យាល័យអង្គរ ដែលបានទទួលផ្ញើរម៉ូតូ០១គ្រឿងរបស់ គាត់ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ស្លាកលេខមិនទាន់បំពាក់ លេខតួ+លេខម៉ាស៊ីន ៥៣៣៧៣៣៤ ហើយធ្វើឲ្យបាត់ម៉ូតូនោះនៅក្នុងការ៉ាសនោះ។

បន្ទាប់មកនៅថ្ងៃទី២ខែមករាឆ្នាំ២០១៩ ម្ចាស់ម៉ូតូឈ្មោះ ឃុន ចន្ទី ភេទស្រី និងឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ភេទប្រុស ជាម្ចាស់ការ៉ាសផ្ញើរកង់ម៉ូតូ បានធ្វើការព្រមព្រៀងទិញនិងទទួលយកម៉ូតូ០១គ្រឿង ជាសំណងថ្នូរ នឹងបណ្តឹងទាមទារសំណងបាត់ម៉ូតូនោះ។ហើយ ឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ក៏បានដាក់បណ្តឹងបន្តលើជនដែលមិនស្គាល់អត្តសញ្ញាណដែល បានលួចយកម៉ូតូរបស់ជនរងគ្រោះ។ បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹងពីជនរងគ្រោះ ក្រុមមន្ត្រីបានបើកការស្រាវជ្រាវ រហូតឈានដល់ចាប់ជនសង្ស័យនាំខ្លួនមកធ្វើការសាកសួរ។

បើតាមមន្ត្រីថាជនសង្ស័យឈ្មោះ ស៊ុន សារី ហៅង៉ែត បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន ដោយសកម្មភាពនោះគឺខ្លួនគេបានប្រព្រឹត្តតែម្នាក់ឯង មិនមានបក្ខពួកផ្សេងទៀតទេ។ ករណីនេះដកហូតវត្ថុតាង ម៉ូតូមួយគ្រឿង ជារបស់ជនរងគ្រោះ។

ជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,121 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,822 នាក់