ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តសៀមរាប ក្រឡាប់រថយន្ត ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់ កង់ទ្រមេឃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:10 ព្រឹក អ្នកអាន 5906

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានអះអាងថាបុរសជាប្ដីបានស្លាប់នៅកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ នៅរាត្រីថ្ងៃទី១៩យប់មិញ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានរាយការណ៍ ថាហេតុការណ៍ដ៍រន្ធត់បានកើតឡើងនៅវេលាម៉ោង២និង១០នាទី ថ្ងៃទី១៩ខែមករានេះ។ ករណីនេះក្រឡាប់រថយន្តម៉ាកCAMRYឆ្លាមពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ២I២៣៦០(ទិសដៅពីលិចទៅកើត) បង្ករដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៦ភូមិសំរោងកញ្ចោង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមអាជ្ញាធរបានបន្តថាជនរងគ្រោះទី១ឈ្មោះ អាន ស្រៀង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្សៀមរាប( អ្នកបើកបរស្លាប់ )។ទី២ឈ្មោះ អ៊ុក ផាន ភេទស្រីអាយុ៣៥ឆ្នាំ ( ប្រពន្ធរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។

ក្រោយធ្វើការវាស់វែងសាកសព ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,687 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,704 នាក់