ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន នឹងទៅចិន ថ្ងៃស្អែក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:38 ព្រឹក អ្នកអាន 774

នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចហ៊ុន សែន នៅថ្ងៃទី២០ស្អែកនឹងចាកចេញពីកម្ពុជា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសចិន។ នៅព្រឹកថ្ងៃ១៩មករានេះ នាយករដ្ឋមន្ត្រី បានសរសេរសំណេរ នៅលើទំព័រហ្វេសប៊ុគថា នៅថ្ងៃអាទិត្យទី២០ ខែមករា ស្អែកនេះ ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល៣ថ្ងៃ (២០-២៣ មករា ២០១៩) ។

នាយករដ្ឋមន្ត្រីបន្តថា នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

បើតាមសម្ដេច បន្តថា នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។ មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ។ សម្ដេច ហ៊ុន សែន បន្តទៀតថាសូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍ និងជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,525 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,542 នាក់