ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាណោចអាធម៌ ក្មេងអាយុ១៣ខែ លង់ទឹកធុងស្ពីត្រូ ស្លាប់ នៅស្រុកជីក្រែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មករា ឆ្នាំ​ 2019 ម៉ោង 02:30 ល្ងាច អ្នកអាន 1656

ខេត្តសៀមរាប៖ក្មេងប្រុសទើបមានអាយុ១៣ខែ បានលង់ទឹកធុងស្ពីត្រូ បណ្ដាលឲ្យស្លាប់ ខណះឪពុកម្ដាយជាប់រវល់។

អធិការនគរបាលស្រុកជីក្រែងលោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បានប្រាប់អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថា ហេតុការណ៍កើតឡើងនៅថ្ងៃសៅរ៍ ខែ បុស្ស ឆ្នាំ ច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនិងថ្ងៃ១៩ខែមករា
ឆ្នាំ២០១៩ម៉ោង១០និង៤០នៅភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បន្តថាក្មេងដែលរងគ្រោះ បានលង់ទឹកធុងស្ពីត្រូនៅកៀន
ផ្ទះឈ្មោះ ឡាសុធារ៉ា ភេទ ប្រុស អាយុ១៣ខែ។ ឪពុកឈ្មោះ សុទ្ធ ទុំអាយុ២៧ឆ្នាំ
ម្តាយឈ្មោះ ហួន សុខអាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមប្រភពបានបន្តថាករណីនេះឪពុកដងទឹកទុកក្នុងធុងដើម្បីសំលៀងកាំបិត នៅជិតម៉ាស៊ីនឈូសឈើខាងជើងផ្ទះហើយរវល់ដាំ ស្ល ពេលដាំ ស្លហើយ មើលទៅឃើញកូននៅក្នុងធុងទឹកជើងឡើងលើលង់ស្លាប់បាត់។ ជនរងគ្រោះទំនងទៅដងទឹកក្នុងធុង រអិលជើងផ្កាប់មុខ ចូលក្នុងធុងបណ្តាលឲ្យលង់ស្លាប់តែម្ដង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,556 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,639 នាក់