ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី៖ ក្រសោប ចិនបាន២០នាក់ នៅក្រុងសៀមរាប ករណីបើកល្បែង ស៊ីសង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មករា ឆ្នាំ​ 2019 ម៉ោង 02:52 ល្ងាច អ្នកអាន 3469

ខេត្តសៀមរាប៖ជនជាតិចិនចំនួន២០នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៨មករា ម្សិលមិញ ករណីបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណិត។នេះបើតាមមន្ត្រីនគរបាល បានអះអាង។

មន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃទី១៩មករានេះ ថាករណីបង្ក្រាបល្បែងស៊ីសង ឈានដល់ការឃាត់ខ្លួន ជនបរទេស ប្រុសស្រី២០នាក់ នេះធ្វើឡើងនៅវេម៉ោង ១៤និង៣០នាទីថ្ងៃទី១៨ខែ មករា ឆ្នាំ២០១៩ ដោយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធី ដោយរៀម ច័ន្ទម្នី និងលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។

ប្រតិបត្តិការណ៍ធ្វើឡើងនៅក្នុងទីតាំងផ្ទះជួលចំនួន២ទីតាំង ស្ថិតនៅភូមិភ្ញារជ័យ និងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២០នាក់ ស្រី ០៥ នាក់ សញ្ជាតិ ចិន រួមនឹងវត្ថុតាងមួយចំនួនបញ្ជូនមកសាកសួរនៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

បើតាមមន្ត្រីនគរបាល បានបន្តថា ជនសង្ស័យ កំពុងសាកសួរ នៅស្នងការនៅឡើយនាពេលនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,090 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,993 នាក់