ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បទបញ្ជា សម្ដេចតេជោ. នឹង ស ខេង គ្មានប្រសិទ្ធភាព ការទប់ស្កាត់ បញ្ហាព្រៃឈើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មករា ឆ្នាំ​ 2019 ម៉ោង 07:00 ល្ងាច អ្នកអាន 824

បើទោះបី ជាបុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានជាច្រើនដង ជុំវិញបញ្ហាព្រៃឈើ ដែលរងការកាប់បំផ្លាញ ជាបន្តបន្ទាប់កន្លងមកយ៉ាងណាក្ដី ក៏ក្រុមឈ្មួញមួយចំនួននៅតែអាចបន្ត ឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីធ្វើការកាប់បំផ្លាញ ព្រៃឈើនិងដឹកជញ្ជូនឈើ យ៉ាងគឃ្លើន ដែលបញ្ហានេះ សបញ្ជាក់ឲ្យឃើញ កាន់តែច្បាស់ថា បទបញ្ជារបស់ នាយករដ្ឋមន្ត្រី នឹងរដ្ឋមន្ត្រីមហាផ្ទៃ មិនត្រូវបានមន្ត្រីមូលដ្ឋាន យកចិត្តទុកដាក់អនុវត្តនោះឡើយ។

សេចក្ដីរាយការណ៍ ជាក់លាក់មួយ បានទម្លាយប្រាប់បណ្ដាញ សារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រលប់ ថ្ងៃទី១៩មករា នេះថា ឈ្មួញវៀតណាម បានកំពុង តែឃុបឃិតគ្នា ជាមួយមន្ត្រីខ្មែរ នៅតំបន់ស្រុកស្នួល ខេត្តក្រចេះ និង នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដើម្បីកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ដែនជំរកសត្វព្រៃ កែវ ស៊ីម៉ា ដើម្បីដឹកជញ្ជូនទៅកាន់ ប្រទេសវៀតណាម ដែលសកម្មភាពទាំងនោះ អាចមានជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធាមួយចំនួន ផងដែរ។

យោងតាមប្រភពដែលស្និតនឹង ក្រុមឈ្មួញបានបន្តថា ជុំវិញការឃុបឃិតគ្នាដើម្បី សម្រេចនូវការដឹកជញ្ជូនឈើ ទៅវៀតណាមនេះ ទំនងមានមនុស្សមួយក្រុម ដែលគេស្គាល់ឈ្មោះថាទី១ឈ្មោះ ផេង ទី២ឈ្មោះ សុវណ្ណ ទី៣ឈ្មោះ វណ្ណ: ទី៤ឈ្មោះ ឃឿន ។ សូមលាក់ត្រកូលនិងតួនាទី។

ប្រភពដដែលបន្តថា មនុស្ស ទាំង៤នាក់ខាងលើ អាចជាមេក្លោងដ៍ធំ ក្នុងការប្រមូលទិញឈើ ចេញពីតំបន់ដែនជំរកសត្វព្រៃ កែវ ស៊ីម៉ា ដើម្បីដឹកជញ្ជូនទៅវៀតណាម ដោយត្រូវធ្វើសកម្មភាព ឆ្លងកាត់តាមភូមិ៣៥ ឃុំស្នែង ស្រុកកែវ ស៊ីម៉ា ច្រក ងាំដី D៧ និងឆ្លងកាត់មួយទៀត ក្នុងឃុំស្រែឈូក តាមក្រុមហ៊ុន៩៩៩៩ កាត់តាមច្រកD៦ ឃុំគ្រញូង ខេត្តក្រចេះ។

ប្រភពបានបន្តថា ទីតាំងដែលឈ្មួញ កំពុងបំផ្លាញ ព្រៃឈើ នៅក្នុងដែនអភិរក្សជំរកសត្វព្រៃកែវ ស៊ីម៉ា នោះគឺនៅចំណុច ភូមិចុងផ្លឹស ឃុំស្រែឈូក និងឃុំស្រែព្រះ ស្រុកកែវ ស៊ីម៉ា ខេត្តមណ្ឌលគិរី ដែលមានឈ្មួញកណ្ដាល២នាក់ ឈ្មោះចែ ម៉ាប់ នឹងចែ លីន ជាអ្នកគៀងគរ ឲ្យពលរដ្ឋ ចូលទៅកាប់អារ នៅតំបន់ខាងលើ ដើម្បីលក់ឲ្យខ្លួន ។ ដោយឈ្មោះ ផេង ឈ្មោះ សុវណ្ណ ឈ្មោះ វណ្ណ: ឈ្មោះ ឃឿន ជាអ្នកប្រមូលទិញ បន្តពីចែ ម៉ាប់និងចែ លីន ដើម្បីដឹកជញ្ជូនទៅវៀតណាម។

បើតាមប្រភពបានបញ្ជាក់ថា ជុំវិញភាពមិនប្រក្រតី នេះ គឺទំនងឈ្មួញវៀតណាម ទម្លាក់លុយ រាប់ម៉ឺនដុល្លារ ដើម្បីនាំឈើ ទៅកាន់វៀតណាម។
ទោះយ៉ាងណាអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាននូវការបំភ្លឺពីឈ្មោះខាងលើ បាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ នៅមានត

ឈ្មោះ សុ វណ្ណ

ឈ្មោះ ផេង


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,922 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,562 នាក់