ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្ដីល្អ ស្រវឹងស្រា ដុតផ្ទះខ្លួនឯង នៅស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មករា ឆ្នាំ​ 2019 ម៉ោង 08:57 ល្ងាច អ្នកអាន 6262

ខេត្តសៀមរាប៖បុរសជាប្ដីម្នាក់ ស្រវឹងស្រា បានដុតផ្ទះខ្លួនឯងចោល នេះបើតាមសមត្ថកិច្ចបានអះអាង។ ហេតុការណ៍បានកើតឡើងនៅថ្ងៃ១៩ខែមករាឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីល្ងាចមិញនេះ នៅ ចំណុចភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាអគ្គិភ័យនេះ(ដុតផ្ទះខ្លួនឯង) បង្កឡើងដោយឈ្មោះស៊ិន នុយ ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធ
ឈ្មោះកែវ ឡុក ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើមុខរបរ ធ្វើស្រែ។

ផ្ទះដែលរងការមានទំហំ ៥x៧m ដំបូលស័ង្កសី ជញ្ចាំងស្លឹក ខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន។ មូលហេតុប្ដី (ស្រវឹងស្រា)ហើយដុតផ្ទះខ្លួនឯង។ ជនបង្កត្រូវបាននគរបាលហៅមកធ្វើកិច្ចសន្យា(ដោយមានការអង្វរពី ភាគីប្រពន្ធ)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,811 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,451 នាក់