ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសដុតផ្ទះ នៅស្រុកពួក ចៅក្រម សម្រេចឃុំខ្លួន. ចម្លើយសារភាពហួសចិត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មករា ឆ្នាំ​ 2019 ម៉ោង 09:50 ព្រឹក អ្នកអាន 3294

ខេត្តសៀមរាប៖នៅទីបំផុត ចៅក្រម នៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ដែលបានដុតផ្ទះខ្លួនឯង នៅស្រុកពួក បន្ទាប់ពីជនខាងលើត្រូវបានកម្លាំងនគរបាល បញ្ជូនទៅកាន់ តុលាការ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ខែមករាម្សិលមិញ។ ចៅក្រម សាលាដំបងខេត្តសៀមរាបគឺលោកស្រី គឹម សុគន្ធា បានបញ្ជាឲ្យឃុំខ្លួន ពីបទ ហឹង្សាប្រព្រឹត្តិដោយសហព័ន្ធ ឬអនីតិសង្វាសជន។

មន្ត្រីមួយរូបបានឲ្យដឹងថាជនខាងលើ ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន តាមបញ្ជារលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែមករាម្សិលមិញ នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីបានបន្តថាបុរសនេះឈ្មោះស៊ិន នុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មុខរបរកម្មករ។

គួបញ្ជាក់ថានៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ខែមករាឆ្នាំ២០១៩ ឈ្មោះស៊ិន នុយ ខាងលើផឹកស្រាស្រវឹងរករឿងវាយប្រពន្ធឈ្មោះ កែវ ឡុក អាយុ២៩ឆ្នាំ និងដុតបំផ្លាញផ្ទះខ្លួនឯងឆេះខូចខាតទាំងស្រុង ។ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ជញ្ជាំងស្លឹកត្នោត ក្រាលក្តារ ប្រក់ស័ង្កសី កំពស់ពីដី៥ម៉ែត្រ។ សរុបការខូចខាតទាំងអស់ប្រហែលទឹកប្រាក់ចំនួន៥០០០០០០រៀល(ប្រាំលានរៀល)និងខូចឯកសារសំបុត្រកំណើតកូននិងម្តាយ,ប្តី និងសៀវភៅគ្រួសារ។

ជនឈ្មោះស៊ិន នុយ បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានប្រព្រឹត្តដុតផ្ទះខ្លួនឯងប្រាកដមែន ដោយខឹងប្រពន្ធប្រើសំដីឌឺដងមើលងាយមកលើខ្លួន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,671 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,948 នាក់