ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយ ច្រកបឹងត្រកួន ល្បីបើកដៃឲ្យមាន អំពើរត់ពន្ធ យ៉ាងពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:55 ល្ងាច អ្នកអាន 2302

ភ្នំពេញ៖មានការលើកឡើងថា មេគយ ច្រកបឹងត្រកួន លោកញឹក ប៊ុនលេខ ទំនងជាអ្នកបើកដៃឲ្យ មានទំនិញគេចពន្ធ យ៉ាងពេញបន្ទុក ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីទាំងអស់។

សេចក្ដីរាយការណ៍បានទម្លាយថាប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន លោក ញឹក ប៊ុនលេខ អាចមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ បើកដៃឲ្យនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងពេញបន្ទុកតែម្តង ពិសេសទំនិញម៉ូតូអត់ពន្ធ និងគ្រឿងបន្លាស់ រួមនឹងបរិក្ខាផ្សេងៗផងដែរ។

សេចក្ដីរាយការណ៍បន្តថា កាលពីពីរបីថ្ងៃមុននេះ លោក ញឹក ប៊ុនលេខ អាចជាអ្នកបើកឲ្យឈ្មួញនាំចូលម៉ូតូស៊េរីទំនើបៗគេចពន្ធ តាមច្រកនេះ យ៉ាងរលូន ដោយទំនងមានការឃុបឃិតជាមួយកបក្ខពួកជិតស្និតៗជាមួយគាត់។

មានការលើកឡើងបន្ថែមថាលោក ញឹក ប៊ុនលេខ ទំនងបានឃុបឃិតឲ្យឈ្មួញ នាំចូលម៉ូតូទំនើបៗគេចពន្ធកាន់តែច្រើនឡើងៗ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ទំនិញទាំងនោះនាំទៅកាន់ក្នុងស្រុកថ្មពួក និងចូលទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីលក់ចែកចាយ តាមបណ្ដាខេត្តមួយចំនួនទៀត។

ករណីនេះលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជួយចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និងបក្ខពួកជាបន្ទាន់ផង បើទុកបណ្តោយបែបនេះ ចំណូលពន្ធគយចូលរដ្ឋខាតបង់ក្នុងមួយខែៗរាប់សឹបម៉ឺនដុល្លារ ហើយថវិកានោះ ត្រូវធ្លាក់ចូលប៉ៅលោក ញឹក ប៊ុនលេខ និងបក្ខពួក។

អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បាននៅឡើយទេ ជុំវិញការរិះគន់នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,724 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,397 នាក់