ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទល់តែ មានការ ចង្អុលបង្ហាញពី អភិបាល ខេត្តសៀមរាប ទើបមន្ត្រីចុះ ទៅសង្គ្រោះស្រូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:35 ល្ងាច អ្នកអាន 1374

ខេត្តសៀមរាប៖ ស្រែប្រាំងនៅឃុំល្វា ស្រុកពួក ដែលរងផលប៉ះពាល់ ៤៨៨ ហិកតា ត្រូវបានបូមទឹកសង្គ្រោះបាន៧០ភាគរយ ហើយនឹងបន្តសង្គ្រោះបាន ទាំងស្រុង។

នៅថ្ងៃទី២០ខែមករាម្សិលមិញ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទា គឹមសុទ្ធ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការបូមទឹកសង្រ្គោះស្រែប្រាំងនៅឃុំល្វា ស្រុកពួក ដែលទទួលរងការប៉ះពាល់ដោយសារខ្វះទឹកកន្លងមក។

ជាលទ្ធផល សង្កេតឃើញថា មានទឹកគ្រប់គ្រាន់ សម្រាប់បូមដាក់ស្រែដោយមានកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរកសិកម្ម មន្ទីរធនធានទឹក អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានប្រមាណ ៧០%នៃផ្ទៃដីប៉ះពាល់ ៤៨៨ ហិកតា ភាគច្រើនស្រូវស្ថិតនៅក្នុងដំណាក់កាលហាលផ្កា និងដាក់ ម្សៅ។ តាមការសន្និដ្ឋានទឹកដែលមានក្នុងស្ទឹងព្រះស្រុកអាចបូមបានគ្រប់គ្រាន់ សម្រាប់ស្រូវដែលទទួលរងការប៉ះពាល់ទាំងនោះ។

អនុវត្តតាមសារាចរណែនាំរបស់រដ្ឋបាលខេត្ត និងការចង្អុលបង្ហាញពីលោក ទៀ សីហា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំចំពោះបញ្ហាការស្តុកទឹក ទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រព ព្រោះរដូវប្រាំងឆ្នាំនេះ មានអាកាសធាតុក្តៅហួតហែង។

គេតែងតែសង្កេតឃើញ មន្ត្រីមូលដ្ឋានមួយចំនួន ដែលបានចុះទៅអនុវត្តការងារ តាមមូលដ្ឋាន ដោយមន្ត្រីខ្លះមិនចាំបាច់ មានការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំ នោះទេ។ ប៉ុន្តែមន្ត្រីមួយចំនួន ទល់តែ មានការចង្អុលបង្ហាញ ឬបញ្ជា ទើបចុះទៅអនុវត្ត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,477 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,494 នាក់