ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ជួបជាមួយ ប្រធានសមាគម មិត្តភាពចិន-កម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:27 ព្រឹក អ្នកអាន 390

សម្តេច ហ៊ុន សែន នៅរសៀលថ្ងៃទី២១ខែមករា ម្សិលមិញ បានអនុញ្ញាតឲ្យលោកជំទាវ Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោកជំទាវ Gu Xiulian មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន កម្ពុជា បានជួបសំណេះសំណាល នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបសម្តេចអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការដ៏មមាញឹកបំផុតនេះ។

លោកជំទាវក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសយើងទាំងពីរចិន កម្ពុជា បានបង្កើតឡើងនូវ សមាគមមិត្តភាពចិន កម្ពុជា កាលពីពេលកន្លងទៅ។

លោកជំទាវក៏បានជំរាបជូនសម្តេចតេជោដែរ ថា សមាគមមិត្តភាពចិន កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្រ្តីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌មួយចំនួន ក្នុងប្រទេសកម្ពុជា។

នាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់បុព្វហេតុមនុស្សធម៌ ក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។

សម្តេចក៏បានសំដែងនូវសេចក្តីសប្បាយរីករាយផងដែរ ដោយបានជួបថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន កម្ពុជា ជាថ្មីម្តងទៀត បន្ទាប់ពីបានជួបក្នុងព្រឹត្តិការណ៍ នៃការប្រារព្វខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ នៅរាជធានីភ្នំពេញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 223 នាក់
ម្សិលមិញ : 46,159 នាក់
សរុប : 71,871,285 នាក់