ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ជួបជាមួយ លោកសុង តាវ រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនង អន្តរជាតិ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:40 ព្រឹក អ្នកអាន 229

សម្តេច ហ៊ុន សែន បានទទួលជួបសំដែងការគួរសម ជាមួយលោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។

នាយករដ្ឋមន្រ្តី និងលោក សុង តាវ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅ ទៅលើការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេស ទាំងពីរកម្ពុជា-ចិន ទាំងផ្នែករដ្ឋ គណបក្ស និងផ្នែកឯកជន ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

លោកមានប្រសាសន៍ថា សម្តេចតេជោ គឺជាអ្នកដែលបានយកចិត្តទុកដាក់ពីទំនាក់ទំនងរវាងចិន និងកម្ពុជា តាមរយៈទស្សនកិច្ច និងការងារផ្សេងៗទៀត ពិសេសទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។

លោក មានប្រសាសន៍ថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង ចាត់ទុកសម្តេចតេជោគឺជាមិត្តដែកថែម សម្រាប់ប្រទេស និងប្រជាជនចិន។ តាមរយៈនេះចិននឹងបន្តគាំទ្រសម្តេចតេជោ សម្រាប់រយៈពេលវែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់កម្ពុជាក្នុងការការពារអធិបេតយ្យភាព និងឯករាជ្យភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត។

លោក ក៏បានគូស បញ្ជាក់ជូនសម្តេចតេជោ ពីកម្មវិធីជាច្រើនទៀត ក្នុងការជួយដល់កម្ពុជាក្នុងនោះរួមទាំងវិស័យអាទិភាពរបស់កម្ពុជា គឺការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្រ្តីកម្ពុជា។

សម្តេច មានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពចំពោះទំនាក់ទំនង នៃប្រទេសទាំងពីរ ពិសេសបានថ្លែងអរគុណដល់ប្រទេសចិន ដែលបានជួយគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ។ សម្តេចបន្តថា នយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ គឺផ្សារភ្ជាប់ទៅនិងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា ដែលនោះគឺជាវិថីដ៏ល្អក្នុងការជំរុញទាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,175 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,258 នាក់