ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចិនប្រកាស ផ្ដល់លុយ $៦០០លាន ឲ្យកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:02 ព្រឹក អ្នកអាន 681

ក្នុងជំនួប សម្តេច ហ៊ុន សែន ជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃទី២១ម្សិមិញលោកស៊ី ជីនពីង បានប្រកាសថា ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន សម្រាប់រយះពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

លោកប្រធានាធិបតី មានប្រសាសន៍ដែរថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។

ក្នុងជំនួបកំពូលនោះដែរ សម្តេចនិងលោកប្រធានាធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេ ភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,723 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,740 នាក់