ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទីបំផុត តុលាការ ខេត្តសៀមរាប ឃុំខ្លួន ចិន១៩នាក់ ករណី ល្បែងស៊ីសង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:20 ព្រឹក អ្នកអាន 1877

ខេត្តសៀមរាប៖នៅទីបំផុត ចិនប្រុសស្រីចំនួន១៩នាក់ ក្នុងចំណោម២១ ត្រូវចៅក្រមសាលាដំបូងខេត្តចំនួន២រូប សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារហើយ នៅព្រឹកថ្ងៃទី២២ខែមករានេះ។

ដីការសម្រេចឃុំខ្លួនទី១ចេញដោយលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរ និងទី២ចេញដោយលោកងួន ណារ៉ា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប។ ដីការទាំងពីរខាងលើបានចោទប្រកាន់ជនត្រូវចោទពីបទ បើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់។

គួបញ្ជាក់ថា នៅថ្ងៃទី១៨ខែមករា នគរបាល ខេត្តសៀមរាប បានចូលទៅក្រសោបជនជាតិចិនទាំងសម្បុកក្នុងទីតាំងពីរផ្សេងគ្នា ដោយបានឃាត់ខ្លួនប្រុសស្រីចំនួន២១នាក់ យកទៅសាកសួរ អំពីករណីបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណិត។

ប្រតិបត្តិការណ៍ធ្វើឡើងនៅក្នុងទីតាំងផ្ទះជួលចំនួន២ទីតាំង ស្ថិតនៅភូមិភ្ញារជ័យ និងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនសង្ស័យចំនួន ២១នាក់ មានស្រី ៥ នាក់ សញ្ជាតិ ចិន រួមនឹងវត្ថុតាងមួយចំនួន។ ក្រោយពេលសាកសួរ មានពីរនាក់មិនពាក់ពន្ធ័ និងបទល្មើសក៏បានដោះលែងអោយមានសរីភាពវិញ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,131 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,408 នាក់