ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដូរមេគយ ខេត្តបន្ទាយមានជ័យ និងប៉ោយប៉ែត ចេញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:57 ព្រឹក អ្នកអាន 1650

លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ត្រូវបានប្ដូរចេញ បន្ទាប់ពីបានដាក់ឲ្យចូលនិវត្តន៍ នឹងតែងតាំងលោក នូ ស៊ីថា អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ជំនួស។ ដោយឡែកលោក ងួន កុសល អតីតប្រធានការិយាល័យគយ និងរដ្ឋាករផែស្ងួតអ៊ុយញ៉ុង ភ្នំពេញ ត្រូវបានតែងតាំងជា ប្រធានការិយាល័យគយនិង រដ្ឋាករប៉ោយប៉ែត ជំនួសលោក ហ៊ុយ សុជាតិ ដែលត្រូវចូលនិវត្តន៍ផងដែរ។

ការប្រកាសនេះ ធ្វើឡើងនារសៀល ថ្ងៃទី២១ខែមករាម្សិលមិញ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោកផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជានិងអភិបាលខេត្តបន្ទាយមានជ័យ លោកសួន បវរ ព្រមទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធគ្រប់ស្រុកក្រុងចូលរួមជាច្រើនរូបផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,259 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,960 នាក់