ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស្នើធនាគារចិន ផ្តល់ការប្រាក់ ឲ្យបានទាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មករា ឆ្នាំ​ 2019 ម៉ោង 04:45 ល្ងាច អ្នកអាន 717

សម្តេច ហ៊ុន សែន បានបញ្ជាក់ផងដែរថា កម្ចីរបស់កម្ពុជានាពេលកន្លងទៅ គឺមានគោលដៅសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះសម្តេចស្នើធនាគារចិនផ្តល់ការប្រាក់ឲ្យបានទាបទៅលើកម្ចីនោះ។

នាយករដ្ឋមន្ត្រី បានបង្ហាញគាំទ្រឲ្យមានការចុះហត្ថលេខារវាងធនាគារចិន ជាមួយស្ថាប័នរបស់កម្ពុជានូវរាល់គម្រោងទាំងឡាយ ដែលស្ថិតក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាស្ថិតនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើគម្រោងវិនិយោគស្ថិតនៅក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវទទួលបានជោគជ័យ នោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តមប្រធានាធិបតីចិន ក៏ជោគជ័យផងដែរ។

ការស្នើធ្វើឡើងនាពេលបានជួបពិភាក្សាការងារជាមួយលោក ឆេន ស៊ីឈីង (Chen Siqing) តំណាងធនាគារចិន នៅថ្ងៃទី២២ ខែមករាព្រឹកមិញនេះ។
លោក Chen Siqing បានមានប្រសាសន៍ថា ធានាគាររបស់លោកបានធ្វើការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងថា នៅក្នុងប្រទេសចិន បានចាត់ទុកសម្តេច ហ៊ុន សែន ជាមិត្តភ័ក្តិចាស់របស់ប្រទេសចិន ហើយកន្លងមកនេះភាគីចិនតែងតែចាត់ទុកទំនាក់ទំនង នាយករដ្ឋមន្ត្រី ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង មានលក្ខណៈជិតស្និទ្ធ និងស្និទ្ធស្នាល។

សម្រាប់កម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា អាទិភាពរបស់កម្ពុជាទាំងអស់ទាំងរដ្ឋ និងឯកជន គឺផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៤ គឺការអភិវឌ្ឍធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាវិស័យសំខាន់ៗសម្រាប់រាជរដ្ឋាភិបាល។ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនេះ សម្តេចតេជោ ចង់ឲ្យចិនផ្តល់នូវជំនួយឥតសំណង ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន ព្រលានយន្តហោះ និងកំពង់ផែជាដើមដែលត្រូវការទុនជាច្រើនពីមិត្តចិន។

សម្តេច ស្នើឲ្យធនាគារចិនផ្តល់ទុនសម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលវិនិយោគទៅលើការបណ្តុះបណ្តាល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើវិស័យកសិកម្មជាដើម ដើម្បីជំរុញការកែច្នៃកសិផលរបស់កម្ពុជា។

នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា ថាមពលអគ្គិសនី ក៏ជារឿងសំខាន់ផងដែរសម្រាប់កម្ពុជា។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើធនាគារចិនបន្តគាំទ្រដល់ការកសាងខ្សែបណ្តាញចែកចាយអគ្គិសនី បន្តទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,230 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,507 នាក់