ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី ជួបជាមួយ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:31 ល្ងាច អ្នកអាន 288

នៅរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩ម្សិលមិញ សម្ដេច ហ៊ុន សែននាយករដ្ឋមន្រ្តី បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោកម លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។

លោកម លី ចាន់ស៊ូ បានមានប្រសាសន៍ថា សភាគឺតំណាងឲ្យប្រជាជនចិនទាំងអស់ បានចាត់ទុកសម្ដេចតេជោគឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់ស្ទើតែគ្រប់គ្នា។

លោកបានបន្តថា បានក្រោមការដឹកនាំរបស់សម្ដេចតេជោគឺសម្តេចបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជាហើយមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោបានកសាង និងពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឲ្យមានការកើនឡើងនិងការអភិវឌ្ឍឥតឈប់ឈរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,578 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,661 នាក់