ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច បំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុង ប៉េកាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:37 ល្ងាច អ្នកអាន 711

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩ម្សិលមិញបានអញ្ជើញ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរិតចំណងសាមគ្គី មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ការជំរុញឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធាររដ្ឋប្រជាមានិតចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសការបន្តចូលរួមអនុវត្តឲ្យកាន់មានប្រសិទ្ធភាព និងស៊ីជំរៅទ្វេឡើងទៀត នូវការអនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរ បានប្រកាស់ដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,719 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,996 នាក់