ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ជួបជាមួយ នាយករដ្ឋមន្ត្រីចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:48 ល្ងាច អ្នកអាន 830

នៅរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។ លោក លី ខឺឈាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។
លោកបានចាត់ទុកដំណើរទស្សនាកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦របស់សម្តេច ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,103 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,804 នាក់