ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា ចិន ចុះហត្ថលេខា លើឯកសារ សំខាន់ៗចំនួន៨

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:57 ល្ងាច អ្នកអាន 822

នៅល្ងាចថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩ម្សិលមិញសម្តេច ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖
១) លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទ ជំហានទី២ ចុះហត្ថលេខារវាង ឯកឧត្តម វង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
២) លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជនបទ ជំហានទី២ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
៣) លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
៤) លិខិតបញ្ជាក់ការប្រគល់ ទទួល ស្ទីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណះរដ្ឋមន្រ្តី ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
៥) លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការខូចខាតដោយទឹកចំនន់ ចុះហត្ថលេខារវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
៦) លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពីគំរោង ជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
៧) កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងរក្សាទឹកក្នុងខេត្តព្រះវិហារ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណ អាហរ័ណចិន។
៨)កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម យី ហួយម៉ាន ប្រធាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,633 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,650 នាក់