ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិស ខេត្តសៀមរាប ចាប់ខ្លួន បុរស៤នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:03 ល្ងាច អ្នកអាន 13038

ខេត្តសៀមរាប៖បុរស៤នាក់ត្រូវបាន ចាប់ខ្លួន នៅថ្ងៃទី២២មករាម្សិលមិញ ដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយ កំលាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។

ការចុះបង្ក្រាបករណី រក្សាទុក ជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិត្បែងខាងកើត ឃុំត្បែងស្រុកបន្ទាយស្រី និងនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សង្ស័យចំនួន១-ឈ្មោះ សឿន សុខ ភេទប្រុស ឆ្នាំកំណើត ១៩៩៤ មុខរបរគ្មាន ទីលំនៅភូមិ អូរទទឹង ឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀម រាប (ជួញដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)២.ឈ្មោះ វី សុខ ហេង ភេទប្រុស ឆ្នាំកំណើត ២០០០ មុខរបរគ្មាន ទីលំនៅភូមិត្បែងខាងកើត ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀម រាប (ជួញដូរនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។០៣.ឈ្មោះ កិក គួន ភេទប្រុស ឆ្នាំកំណើត ២០០២ មុខរបរគ្មាន ទីលំនៅភូមិត្បែងខាងកើត ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀម រាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)០៤.ឈ្មោះ ខាន់ សំណាង ភេទប្រុស ឆ្នាំកំណើត ១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀម រាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
ត្ថុតាងដកហូត ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១៨កញ្ចប់ស្មើនឹងទំងន់១,៥ក្រាមទាំងសំបកទូរស័ព្ទដៃចំនួន ៥គ្រឿង សំភារះវេចខ្ចប់និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បញ្ជូនទៅសាលាដំបូងថ្ងៃទី២៣ខែមករាឆ្នាំនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,112 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,813 នាក់