ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុងសៀមរាប ចាប់ផ្ដើម កសាង ផ្លូវបេតុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មករា ឆ្នាំ​ 2019 ម៉ោង 02:31 ល្ងាច អ្នកអាន 3156

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើម កសាងផ្លូវមួយចំនួន នៅក្នុងមូលដ្ឋានក្រុងសៀមរាប ជាប្រភេទបេតុង។ ជាក់ស្ដែងផ្លូវជាប់របងខាងត្បូងវត្តថ្មីប្រវែង ៣២០ម៉ែត្រ បានដំណើរការចាក់បេតុង អនុវត្តដោយ គម្រោងរបស់រដ្ឋបាលខេត្ត។

នៅរសៀល ថ្ងៃទី២៣ ខែមករាម្សិលមិញ រដ្ឋបាលខេត្ត បានដំណើរការចាក់បេតុងលើកំណាត់ផ្លូវ ប្រវែង៣២០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ផ្លូវជាប់របងខាងត្បូងវត្តពោធិវង្ស ហៅវត្តថ្មី ទៅលិចតភ្ចាប់នឹងផ្លូវចាស់ជិតដល់មុខសាលាសង្កាត់។

កន្លងមកសង្កាត់គោកចកបានលើកគម្រោង បន្តបន្ទាប់ដោយប្រើប្រាស់ មូលនិធិសង្កាត់ សាងសង់ផ្លូវបេតុងនៅលើកំណាត់ផ្លូវនេះពីមុខសាលា សង្កាត់ទៅលិច។ ប៉ុន្តែនៅប៉ែកខាងកើតមកភ្ចាប់ជាមួយផ្លូវមិត្តភាពកម្ពុជាកូរ៉េ ត្រង់ចំណុចប្រសព្វខាងត្បូងវត្តថ្មី នៅជាផ្លូវក្រាលគ្រួសក្រហម មិន ទាន់ចាក់បេតុងនៅឡើយ ដែលមានប្រវែង ៣២០ម៉ែត្រនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,892 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,795 នាក់