ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ កម្ពុជា-រុស្ស៊ី នៅតែបន្ត ទំនាក់ទំនង ល្អប្រសើរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មករា ឆ្នាំ​ 2019 ម៉ោង 09:19 ល្ងាច អ្នកអាន 449

នៅរសៀលថ្ងៃទី២៤ខែមករា ម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ

លោក Dmitry Kobylkin រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្ស៊ី។
លោក Kobylkin បានគោរពជម្រាបជូនសម្តេចតេជោថា ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី គឺមានតាំងពីយូលុងមកហើយ អាចនិយាយបានថាតាំងពីឆ្នាំ ១៩៥៦មកម្លេះ។

លោក Kobylkin បានជម្រាបជូន សម្តេចតេជោ ផងដែរអំពីដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។

លោក Kobylkin បង្ហាញនូវការគាំទ្រ និងសហការជាមួយកម្ពុជាដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
តាមគម្រោង លោក Kobylkin នឹងពិភាក្សាការងារជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលផ្តោតទៅលើការពិនិត្យលើលទ្ធផលដែលរដ្ឋាភិបាលទាំងពីរបានសម្រេចជាមួយគ្នាកន្លងមក ពិសេសនឹងរៀបចំផែនការថ្មីៗបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទទួលបានជោគជ័យដែលពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច, ពាណិជ្ជកម្ម , បច្ចេកទេស រួមទាំងវិទ្យាសាស្ត្រផងដែរ។

នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូន លោក Kobylkin ដែលត្រូវបានតែងតាំងជាសហប្រធាននៃគណកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ ពិតណាស់ ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី គឺមានជាយូលុងណាស់មកហើយ ដែលជាសក្ខីភាពមានដូចជា សាលាតិកណូ និង មន្ទីពេទ្យសូវៀតដែលកសាងនៅកម្ពុជា។ ទំនាក់ទងរវាងប្រទេសយើងទាំងពីរកំពុងតែមានការរីកចម្រើនល្អគួរអោយកត់សម្គាល់ផងដែរ។

សម្តេច ហ៊ុន សែន បានជម្រាប លោក Kobylkin បន្តពិភាក្សាការងារអោយបានស៊ីជម្រៅបន្ថែមជាមួយលោកប្រាក់ សុខុន ហើយសូមពិនិត្យមើលកិច្ចសហប្រតិបត្តការលើពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្សី។
សម្តេច បានជំរុញ និងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យបរិស្ថាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 151 នាក់
ម្សិលមិញ : 61,150 នាក់
សរុប : 72,069,941 នាក់