ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី បញ្ជា ឲ្យរំសាយភ្នាក់ងារ កម្ពុជានាវាចរ (កាំសាប)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:25 ព្រឹក អ្នកអាន 1184

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមករានេះ បានប្រកាសឲ្យរំសាយភ្នាក់ងារកម្ពុជានាវាចរ (Kampuchea Shipping Agency & Brokers កាំសាប) ដើម្បីកាត់បន្ថយការរំខានដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្តេច បានថ្លែងថា «កាំសាបបង់ចូលរដ្ឋកន្លះលានដុល្លារ គឺមិនស្កៀបមាត់ទេ។ មិនស្មើប្រាក់ខែរោងចក្របើកឲ្យកម្មករមួយខែផង»។
នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស ២០១៩នេះ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,476 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,753 នាក់