ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនស្រីស្អាត ប្រុសស្រី៤នាក់ ពាក់ព័ន្ធ គ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:15 ព្រឹក អ្នកអាន 7993

ខេត្តសៀមរាប៖នគរបាលប្រឆាំងគ្រឿងញៀន បានបង្ហាញមុខ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ បន្ទាប់ពីបានឃាត់ខ្លួន នៅថ្ងៃទី២៤មករាម្សិលមិញ។

ជនសង្ស័យ ត្រូវបានកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប ចុះបង្ក្រាបករណី រក្សាទុក ជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
១-ឈ្មោះ ស្រៀង ភីអៀងហៅខេមរៈ ភេទប្រុស ឆ្នាំកំណើត ១៩៩៦ មុខរបរជាងកាត់ដេរទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (រក្សាទុក ជួញ ដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
២.ឈ្មោះ យិន សុខតួ ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរគ្មាន ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)។
៣.ឈ្មោះ ហ៉ឹម វ៉ាន់តុងហៅឃីមភេទប្រុស ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៤.ឈ្មោះ ម៉ុន ស្រីណាក់ហៅឆេងភេទស្រី ឆ្នាំកំណើត ២០០២មុខរបរគ្មាន ទីលំនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀម រាប (ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន៤កញ្ចប់ស្មើនឹងទំងន់២៧,៧ក្រាមជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន៧គ្រឿងនឹងសំភារះវេចខ្ចប់និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បញ្ជូនទៅសាលាដំបូងថ្ងៃទី២៥ខែមករានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,992 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,075 នាក់