ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្រណោះ ក្មេងស្រី២នាក់ ធ្វើការបោកអ៊ុត នៅក្រុងសៀមរាប ត្រូវបានថៅកែ បញ្ឍប់និងអត់បើកប្រាក់ខែឲ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មករា ឆ្នាំ​ 2019 ម៉ោង 05:36 ល្ងាច អ្នកអាន 8854

ខេត្តសៀមរាប៖ស្ត្រីវ័យក្មេង២រូបបាននិយាយថា ថៅកែ កន្លែងបោកអ៊ុតមួយកន្លែង នៅក្រុងសៀមរាប ដែលខ្លួន បានធ្វើការ បានបញ្ឍប់រូបនាងទាំង២ និងមិនបើកប្រាក់ខែ ឲ្យនាងទៀតផង។

ស្ត្រីទាំង២នាក់ ទី១ឈ្មោះថន សុជាតា អាយុ១៩ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ធំ បានធ្វើការ នៅកន្លែងបោកអ៊ុតនេះ មានរយះពេល៣ខែ ដោយប្រាក់ខែក្នុងមួយខែ១៣០ដុល្លារ ទី២ឈ្មោះណិល ស្រីអែម ស្រុកកំណើតនៅស្រុកស្រីស្នំ ខេត្តសៀមរាប បានធ្វើការ នៅកន្លែងបោកអ៊ុតនេះ មានរយះពេល៤ខែ ដោយទទួលប្រាក់ខែ ក្នុងមួយខែ១៣០ដុល្លារ។

ទីតាំងដែល ក្មេងទាំង២នាក់ធ្វើការ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្ដោយផ្លូវពីរង្វង់មូលផ្សារចាស់ ទៅផ្សារក្រោម នៃចំណុចកណ្ដាល។

បើយោងតាមកិច្ចព្រមព្រៀងចូលធ្វើការ  សរសេរថា៖ ហាងអិន.ខេសេវសឺវីសឡនឌ្រី បានព្រមទទួលយក ស្ត្រីទាំង២នាក់ មកធ្វើការក្នុងហាង ដោយបានធ្វើការយល់ព្រមនិងល័ក្ខណ្ឌដូចខាងក្រោមមុនពេលចូលធ្វើការ ដូចជា៖

បើតាមស្ត្រីទាំង២នាក់បានអះអាងថាពួកគេបានធ្វើការ មានរយះពេល២៤ថ្ងៃ ប៉ុន្តែថៅកែមិនបើកលុយឲ្យ ថែមទាំងបញ្ឃប់រូបនាងថែមទៀត។

ជុំវិញការលើកឡើងរបស់ស្ត្រីទាំងនាក់នេះ ថៅកែបោកអ៊ុត ខាងលើ ដែលមានឈ្មោះសំ រចនា ភេទស្រី បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា ពិតជាបានបញ្ឍប់ ស្ត្រីទាំង២នាក់នោះមែន។ លោកស្រីថា មូលហេតុ នៃការបញ្ឍប់ (សំខាន់គាត់ធ្វើឲ្យខូចខាត សំភារះ ម៉ាស៊ីន បោកអ៊ុត ដូច្នេះខ្ញុំឲ្យគាត់ចេញ ព្រោះទុកគ្មានប្រយោជន៍ ព្រោះម៉ាស៊ីន ថ្លៃ ហេតុផល គឺគាត់ធ្វើឲ្យខូចខាត ម៉ាស៊ីន ហើយលុយ ថ្ងៃប្រាក់ខែ គឺទុកធ្វើម៉ាស៊ីន)។

ឆ្លើយតបទៅនឹងថៅកែ បោកអ៊ុត បានលើកឡើងថា ស្ត្រីទាំង២នាក់ បានធ្វើឲ្យម៉ាស៊ីនខូចនោះ ក្មេងស្រីថន សុជាតា បានបញ្ជាក់ថា
ពេលខ្ញុំសួរគាត់ថា បងខ្ញុំខុសអី គាត់ថាអត់ខុសទេ តែគាត់បញ្ឃប់ហើយ មិនបើកប្រាក់ខែឲ្យហើយគាត់និយាយជាមួយផ្សេង និយាយមួយខ្ញុំផ្សេង ហើយខ្ញុំក៏មានសំលេង របស់គាត់នៅពេលគាត់និយាយជាមួយខ្ញុំ ហើយម៉ាស៊ីន របស់គាត់មិនបានខូចទេ តែវាជាលេសរបស់គាត់ ពេលគាត់និយាយជាមួយពូ របស់ខ្ញុំគាត់ថាម៉ាស៊ីនបិះនឹងខូច ហើយនិយាយមួយថាហែងអត់បានធ្វើអីខុសទេ តែបងបញ្ឍប់មិនបើកលុយ។ គាត់និយាយថា ចង់ទៅណា ទៅទៅ នោះវិដេអូសំលេងរបស់ខ្ញុំចង់វិដេអូនោះ ចែកចាយដើម្បីឲ្យគេវិភាគទាំអស់គ្នា៕SR

ខាងក្រោមនេះ ជាវិដេអូ ការលើកឡើងរបស់ក្មេងស្រីទាំង២នាក់

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,399 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,416 នាក់