ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បង្ក្រាបល្បែងដ៍ធំ នៅកណ្ដាល ក្រុងសៀមរាប ចាប់ចិន៤នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:10 ព្រឹក អ្នកអាន 5919

ខេត្តសៀមរាប៖ជនជាតិចិនចំនួន៤នាក់ត្រូវបានកំលាំងនគរបាល ចម្រុះនៃស្នងការ ខេត្តសៀមរាប ចាប់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងដ៍ធំ មួយកន្លែងនៅកណ្ដាល ក្រុងសៀមរាប។

មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថា កាលវេលាម៉ោង ២២ថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ បង្កប់ក្នុងទីតាំងមជ្ឈមណ្ឌលកំសាន្តឈឹងស៊ឺអ៊ឹងស៊ាង ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ភេទ ប្រុសជនជាតិ ចិន រួមនិងវត្ថុតាងម៉ាស៊ីនសម្រាប់លេងល្បែងស៊ីសងចំនួន ៣២គ្រឿង និងវត្ថុតាងផ្សេងៗមួយចំនួនទៀត។

មន្ត្រីនគរបាលបន្តថាក្រោយប្រតិបត្តិការត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ជនសង្ស័យទាំង៤នាក់រួមមាន ៖
១-ឈ្មោះ JIANG JIANCHUN ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦២៩៤៥។
២-ឈ្មោះ TONG CHAO ភេទ ប្រុស កើតឆ្នាំ ១៩៩០ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៣-ឈ្មោះ XU HONGXING ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EC៤៧៦៧៣៨៨ ។
៤-ឈ្មោះ HAO BIN ភេទ ប្រុស កើតឆ្នាំ ១៩៨៣ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

បើតាមមន្ត្រីនគរបាលដដែលបន្តថាជនសង្ស័យទាំង៤នាក់ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិ.ស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,220 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,303 នាក់