ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លូវនៅ ក្រុងព្រះវិហារ ទាំងអស់ នឹងក្លាយជាផ្លូវ បេតុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:33 ល្ងាច អ្នកអាន 928

នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី ច្បាប់សំណង់ និងបទដ្ឋានគតិយុត្តនានារៀបចំធ្វើឡើង នៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះវិហារ នាថ្ងៃពេលថ្មីៗនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានថ្លែងថា ឈ្មោះថា ជាទីក្រុង លុះត្រាតែមានផ្លូវចាក់បេតុងស្អាត មិនមានផ្លូវដីហុយ មានភ្លើងអគ្គិសនីបំភ្លឺព្រោងព្រាត លំនៅដ្ឋានប្រជាពលរដ្ឋ ត្រូវសាងសង់មានសណ្តាប់ធ្នាប់ និងសាងសង់គោរព តាមគោលការណ៍ច្បាប់ ទើបមានសោភណ្ឌ័ភាព អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងនៅក្រុងព្រះវិហារ របស់យើងបាន។

លោកបានបញ្ជាក់ថា «ដូច្នេះត្រឹមឆ្នាំ២០២២ ផ្លូវក្នុងក្រុងព្រះវិហារទាំងអស់ ត្រូវក្លាយជាផ្លូវបេតុង និងមានរៀបចំបង្គោលភ្លើងអគ្គិសនីបំភ្លឺ នៅតាមដងផ្លូវនៅពេលយប់ផងដែរ»។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានប្រកាសសាងសង់ផ្លូវកៅស៊ូ២ខ្សែ ចាប់ពីរង្វង់មូលព្រះនារាយណ៍ ទៅទំនប់៩៥ និងមួយខ្សែទៀត ផ្លូវទៅជើងភ្នំ ឡើងភ្នំត្បែង នៅឆ្នាំ២០១៩នេះ។

ជាមួយគ្នានោះ នៅពេលដែលប្លង់គោលក្រុងព្រះវិហារ ត្រូវបានក្រសួងដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី សម្រេចអនុម័តជាផ្លូវការនោះ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវសាងសង់លំដៅដ្ឋាននានា ត្រូវគោរពតាមបទដ្ឋានច្បាប់ ពោលគឺរាល់ការសាងសង់ ត្រូវសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជាមុនសិន។

លោក អ៊ុន ចាន់ដា បានធ្វើការណែនាំ ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាននានា ដោយចាប់ពីពេលនេះទៅ ត្រូវអនុវត្តវិធានការច្បាប់ ឲ្យបានតឹងរឹងបំផុត។ ការអនុវត្តតាមគោលការណ៍ច្បាប់ ដោយស្មោះត្រង់របស់មន្ត្រីជំនាញ និងអាជ្ញាធរដែនដី មិនត្រូវថ្នាក់ដឹកនាំ ឫអ្នកធំណាមកដកហូតមុខតំណែងនោះទេ ចៀសវាងតែប្រព្រឹត្តនូវកំហុសឆ្គង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕SR

 

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,768 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,785 នាក់