ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីវ័យក្មេង២នាក់នេះ ទទួលបានយុត្តិធម៌ ហើយបន្ទាប់ពី សារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ចេញផ្សាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:11 ល្ងាច អ្នកអាន 3966

ខេត្តសៀមរាប៖ករណីថៅកែបោកអ៊ុត មិនបើកលុយនិងស្ត្រី២នាក់អតីតបុគ្គលិក ក្នុងហាងបោកអ៊ុត របស់ខ្លួនយីហោហាងអិន.ខេសេវសឺវីសឡនឌ្រី ត្រូវមន្ត្រីជំនាញខេត្តសៀមរាប ចេញមុខដោះស្រាយ បានបញ្ចប់ ដោយភាគីថៅកែហាង ព្រមបើកលុយឲ្យបុគ្គលិកវិញ។

ការបញ្ចប់រវាងភាគីទាំង២ បន្ទាប់ពីបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានធ្វើការផ្សព្វផ្សាយ និងមានកិច្ចអន្តរាគមន៍ពីមន្ទីរការងារ ខេត្តសៀមរាប។

បើតាមស្ត្រីទាំង២នាក់បានអះអាងថា យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រដ្ឋបាលខេត្តសៀមរាប មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះខេត្តសៀមរាប និងគេហទំព័រ សៀមរាប ប៉ុស្តិ៍ ដែលបានយកចិត្តទុកដាក់ខ្ពស់ ដោយបានអន្តរាគមន៍ដោះស្រាយបញ្ហាដល់ពួកយើងខ្ញុំ បានយ៉ាងឆាប់រហ័ស និងមានយុត្តិធម៌ ពេលនេះយើងខ្ញុំទាំងពីរនាក់បានទទួលប្រាក់សំណង(ប្រាក់ខែ) ពីថៅកែដែលជាម្ចាស់ហាងហើយ។ យើងទាំងអស់គ្នាសូមអរគុណដល់ពុកម៉ែពូ មីងមា បងប្អូនដែលបានជួយ like comment និង Share

គួបញ្ជាក់ថាស្ត្រីវ័យក្មេង២រូប ត្រូវបានថៅកែ កន្លែងបោកអ៊ុតមួយកន្លែង នៅក្រុងសៀមរាប ដែលខ្លួន បានធ្វើការ បានបញ្ឈប់រូបនាងទាំង២ និងមិនបើកប្រាក់ខែ ឲ្យនាងទៀតផង។

ស្ត្រីទាំង២នាក់ ទី១ឈ្មោះថន សុជាតា អាយុ១៩ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ធំ បានធ្វើការ នៅកន្លែងបោកអ៊ុតនេះ មានរយះពេល៣ខែ ដោយប្រាក់ខែក្នុងមួយខែ១៣០ដុល្លារ ទី២ឈ្មោះណិល ស្រីអែម ស្រុកកំណើតនៅស្រុកស្រីស្នំ ខេត្តសៀមរាប បានធ្វើការ នៅកន្លែងបោកអ៊ុតនេះ មានរយះពេល៤ខែ ដោយទទួលប្រាក់ខែ ក្នុងមួយខែ១៣០ដុល្លារ។

ទីតាំងដែល ក្មេងទាំង២នាក់ធ្វើការ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្ដោយផ្លូវពីរង្វង់មូលផ្សារចាស់ ទៅផ្សារក្រោម នៃចំណុចកណ្ដាល។

យោងតាមកិច្ចព្រមព្រៀងចូលធ្វើការ បើធ្វើការលើសពី១៥ថ្ងៃ គឺបុគ្គលិក នឹងទទួលបានប្រាក់ខែ បើទោះបីមានបញ្ហាអ្វីកើតឡើង ក្នុងអំឡុងពេល បំពេញការងារយ៉ាងក្ដី។

ស្ត្រីទាំង២នាក់បានអះអាងថាពួកគេបានធ្វើការ មានរយះពេល២៤ថ្ងៃ ប៉ុន្តែថៅកែមិនបើកលុយឲ្យ ថែមទាំងបញ្ឈប់រូបនាងថែមទៀត។

ជុំវិញការលើកឡើងរបស់ស្ត្រីទាំងនាក់នេះ ថៅកែបោកអ៊ុត ខាងលើ ដែលមានឈ្មោះសំ រចនា ភេទស្រី បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា ពិតជាបានបញ្ឈប់ ស្ត្រីទាំង២នាក់នោះមែន។ លោកស្រីថា មូលហេតុ នៃការបញ្ឈប់ (សំខាន់គាត់ធ្វើឲ្យខូចខាត សំភារះ ម៉ាស៊ីន បោកអ៊ុត ដូច្នេះខ្ញុំឲ្យគាត់ចេញ ព្រោះទុកគ្មានប្រយោជន៍ ព្រោះម៉ាស៊ីន ថ្លៃ ហេតុផល គឺគាត់ធ្វើឲ្យខូចខាត ម៉ាស៊ីន ហើយលុយ ថ្ងៃប្រាក់ខែ គឺទុកធ្វើម៉ាស៊ីន)។

ឆ្លើយតបទៅនឹងថៅកែ បោកអ៊ុត បានលើកឡើងថា ស្ត្រីទាំង២នាក់ បានធ្វើឲ្យម៉ាស៊ីនខូចនោះ ក្មេងស្រីថន សុជាតា បានបញ្ជាក់ថា ពេលខ្ញុំសួរគាត់ថា បងខ្ញុំខុសអី គាត់ថាអត់ខុសទេ តែគាត់បញ្ឈប់ហើយ មិនបើកប្រាក់ខែឲ្យហើយគាត់និយាយជាមួយផ្សេង និយាយមួយខ្ញុំផ្សេង ហើយខ្ញុំក៏មានសំលេង របស់គាត់នៅពេលគាត់និយាយជាមួយខ្ញុំ ហើយម៉ាស៊ីន របស់គាត់មិនបានខូចទេ តែវាជាលេសរបស់គាត់ ពេលគាត់និយាយជាមួយពូ របស់ខ្ញុំគាត់ថាម៉ាស៊ីនបិះនឹងខូច ហើយនិយាយមួយថាហែងអត់បានធ្វើអីខុសទេ តែបងបញ្ឈប់មិនបើកលុយ។ គាត់និយាយថា ចង់ទៅណា ទៅទៅ នោះវិដេអូសំលេងរបស់ខ្ញុំចង់វិដេអូនោះ ចែកចាយដើម្បីឲ្យគេវិភាគទាំអស់គ្នា។

នៅព្រឹកច័ន្ទនេះ កញ្ញាថន សុជាតា បានបញ្ជាក់ថា បានទទួលប្រាក់ខែរួចហើយ គឺរូបនាងបានចំនួន១២០ដុល្លារ ចំណែកកញ្ញាណិល ស្រីអែម បានទទួលបានប្រាក់ចំនួន១៣០ដុល្លារ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,451 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,282 នាក់