ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ប្រឆាំងដាច់ខាត មិនឲ្យ ប្រទេស កើតសង្គ្រាម សារជាថ្មី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:32 ព្រឹក អ្នកអាន 522

នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃ២៩មករានេះ បានសរសេរសំណេរនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ដោយបានអះអាងថា ការពារឲ្យបាន កុំឲ្យប្រទេសជាតិ វិលធ្លាក់ ទៅក្នុងភ្នក់ភ្លើង នៃសង្រ្គាម និងការបំភ្លិចបំផ្លាញ សារជាថ្មី។

សំណេរ ក្នុងទំព័រហ្វេសបុក នាយករដ្ឋមន្ត្រី ដែលបានកាន់អំណាចជាង៣០ឆ្នាំមកនេះ បានលើកឡើងថា.កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច.
រូប១សន្លឹកសខ្មៅដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ ១៩៧៥-១៩៧៩ ។

នាយករដ្ឋមន្ត្រីកម្ពុជា រូបនេះបានបន្តថា ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍអោយរីកលូតលាស់ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាព អោយខានតែបាន ដើម្បីកុំអោយប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មី។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 61,144 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,784 នាក់