ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្រណោះណាស់! សម័យនេះហើយ នៅមានសាលារៀន បែបនេះទៀត ខេត្តសំបូរព្រៃឈើផង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:01 ល្ងាច អ្នកអាន 709

ខេត្តឧត្តរមានជ័យ៖ពិតជាមិនគួរឲ្យជឿថា សម័យនេះទៅហើយ នៅមានសាលារៀន បែបនេះទៀត ពិតជាគួរឲ្យអាណិតសិស្សទាំងនោះណាស់។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាសាលាបឋមសិក្សា.បាត់ថ្កៅ. ចាស់ទ្រុឌទ្រោមមួយខ្នងកំពុងដង្ហោយរកជំនួយមនុស្សធម៌ដើម្បីធ្វើការសា្ថបនាជួសជុលឡើងវិញ។

ក្មួយៗសិក្សានុសិស្សតូចៗ ដែលកំពុងតែបានសិក្សា នៅសាលាបឋមសិក្សា.បាត់ថ្កៅ ស្ថិតនៅចំណុចភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានចំងាយពីទីរួមខេត្តប្រមាណជា៤៦គីឡូម៉ែត្រនោះ កំពុងតែដង្ហោយនិងទន្ទឹងរកជំនួយមនុស្សធម៌ ពីសប្បុរសជននានា ដើម្បីជួយសា្ថបនាជួសជុល សាលាបឋមសិក្សា.បាត់ថ្កៅ.ឡើងវិញ ដែលនៅឆា្ងយដាច់ស្រយាល ពីទីរួមខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះកំពុងតែមានសភាពចាស់ បាក់ទ្រុឌទ្រោម គា្មនជញ្ជាំងបាំងបិទ ដំបូលលិចធ្លុះធា្លយពិបាក ក្នុងការសិក្សា របស់ក្មួយៗសិស្សានុសិស្សតូចៗនៅតំបន់នោះ។

នាយកសាលាបឋមសិក្សា.បាត់ថ្កៅ. លោក ហុង សំអាត បានប្រាប់ទូរទស្សន៍BTVថា៖សាលាបឋមសិក្សា.បាត់ថ្កៅ. បានកសាងឡើងដោយសហគមន៍និងព្រះសង្ឃ នៅក្នុងឆាំ្ន២០០៥ មួយខ្នងមាន៣បន្ទប់ ធ្វើអំពីឈើប្រក់សង្ក័សី គិតមកដល់ពេលនេះ មានរយះពេល១៣ឆាំ្នហើយ បច្ចុប្បន្ននេះសាលាបឋមសិក្សា.បាត់ថ្កៅ.កំពុងទទួលរងការខូចខាតបាក់ទ្រុឌទ្រោមដំបូលលិចធ្លុះធា្លយគា្មនជញ្ជាំងបិទបាំង សិស្សមានការពិបាក ពេលរដូវវស្សា គា្មនកន្លែងជ្រកសំរាប់រៀន សូត្រឡើយ ដោយសារតែដដំបូលលិចនិងគា្មនជញ្ជាំងបាំង។

លោកបន្តទៀតថា បច្ចុប្បន្ននេះ សាលាបឋមសិក្សា បាត់ថ្កៅ មានគ្រូចំនួន៣នាក់ ក្នុងនោះរូបលោកជានាយកមា្នក់ និងអ្នកគ្រូ២នាក់ បង្រៀនចាប់ថា្នក់ទី១ដល់ថា្នក់ទី៦ សិស្សមានចំនួន៥៧នាក់ស្រី២៧នាក់ ។ រីឯប្រជាពលរដ្ឋ រស់នៅក្នុងភូមិបាត់ថ្កៅ មានចំនួន៩៩គ្រួសារ កំណើនពលរដ្ឋមានចំនួន៣៧៥នាក់ស្រី១៦៧នាក់។

លោកបានបញ្ជាក់ថា កន្លងមក លោកតែងតែ ធ្វើការស្នើសុំ ទៅខាងមន្ទីរជារៀងរាល់ឆាំ្នប៉ុន្តែ ខាងមន្ទីរក៏ដូចជាអាជា្ញធរ មិនមានវិធានការ ណាមួយ ដើម្បីជួយកសាងសាលា ឲ្យបានថ្មីឡើយ ដោយប្រាប់ថាចំនួនសិស្ស មានចំនួនតិច មិនអាចគ្រប់តំរូវការ នៃការសាងសង់សាលាថ្មី បានឡើយ បើទោះបីជាបច្ចុប្បន្ននេះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានធ្វើការសំណូមពរយ៉ាងណាក៏ដោយ។

ជុំវិញករណីនេះ លោកប៉ិច រតនា ប្រធានមន្ទីរអបរំយុវជននិងគីឡាខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍ ថា មន្ទីរតែងតែ ធ្វើការស្នើសុំ របស់សាលា ទៅតាមរយះក្រសួងអបរំ ប៉ុន្តែខាងលើហាក់បីដូច ជានៅសា្ងត់ មិនទាន់មានចំណាត់ការណាមួយឡើយ ចំពោះករណីនេះ។

លោកថា ដោយឡែក ដោយសារតែចំនួនសិស្ស មានចំនួនតិចតូច ដែលជាហេតុ ធ្វើឲ្យមានការលំបាកនូវការ ស្នើសុំសាលាថ្មី ប៉ុន្តែទោះបី ជាយ៉ាងណាក៏លោកនឹងព្យាយាម ជំរុញការងារនេះ ឲ្យបានឆាប់ដើម្បី ងាយស្រួលដល់សិស្សានុសិស្ស នៅតំបន់នោះ បានសិក្សាសាលាថ្មី ដូចកន្លែងផ្សេងៗទៀតក្នុងខេត្តឧត្តរមានជ័យ។

បើតាមការបញ្ជាក់ របស់អាណាព្យាបាល សិស្សនៅសាលាបឋមសិក្សា បាត់ថ្កៅ បានឲ្យដឹងថាអាជា្ញធរមិនឲ្យមានការបង្ហោះរូបភាព ចេញតាមប្រពន្ធ័អេឡិចត្រនិច ឬក៏ហ្វេសប៊ុក នោះទេ មិនដឹងថាមកពីមូលហេតុអី្វ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,121 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,204 នាក់