ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ជួបជាមួយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:35 ល្ងាច អ្នកអាន 647

នៅព្រឹកមិញនេះ សម្ដេច ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន។
ក្នុងជំនួបនោះ លោក ឡ ស៊ូកាង បានសំដែងនូវការអបអរសាទរចំពោះសម្តេចតេជោ ដែលបានទទួល ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។

លោកបានមានប្រសាសន៍ថា ក្នុងជំនួបរវាងសម្ដេចជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដោយឡែកក្នុងជំនួបជាមួយនឹងលោក លី ខឺឈាំង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននោះគឺអនុវត្តទៅតាមការចង្អុល បង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធបតី ស៊ី ជិនពីង។

លោកបានបន្តថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះជាណាចក្រកម្ពុជាពេលនេះគឺតាមការអនុញ្ញាតពីលោក ស៊ី ជិនពីង ក៏ដូចជាលោក លី ខឺឈាំង ដើម្បីប្រកាសនៅឆ្នាំវប្បធម៌ និងទេសចរណ៍រវាង ចិន និងកម្ពុជា ក្នុងន័យនេះដែរលោកក៏បានគោរពជំរាបរាយការណ៍ជូនសម្ដេចថា លោកនឹងធ្វើការជាមួយនឹងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏ដូចជាលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗសម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍យើងឆ្នាំ២០១៩ នេះ ដែលរួមមានទាំងការរៀបចំឲ្យមានរបាំនិងសកម្មភាពផ្សេងៗទៀត ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងសម្ដែងនូវការគាំទ្រចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោក ជំ ទាវ ក្រសួងវប្បធម៌កម្ពុជា។

សម្ដេចតេជោក៏បានចង្អុលបង្ហាញថាគប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍ និងវប្បធម៌យើង២០១៩នេះ អោយមានភាពរស់រវើក ហើយលើសពីនោះទៅទៀត សូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលមានតាំងពីអតីតកាលក៏ដូចជាទំនាក់ទំនងដែលមានចរិកជាប្រវត្តិសាស្ត្រនេះ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,654 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,671 នាក់