ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង៖ មន្ត្រីនគរបាល បើមិនបណ្ដុះបណ្ដាល មិនមែន ជាមន្រ្តីនគរបាលឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:53 ល្ងាច អ្នកអាន 455

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថាសម័យនីតិរដ្ឋដូចបច្ចុប្បន្ន មន្រ្តីគរបាលត្រូវតែទទួលការបណ្ដុះបណ្ដាល បើមិនបណ្ដុះបណ្ដាលមិនមែនជាមន្រ្តីនគរបាលឡើយ ខុសពីសម័យមុនដែលតម្រូវការពេលនោះគឺធ្វើយ៉ាងណាឲ្យតែមានអ្នកមកចូលធ្វើនគរបាល។

ដោយឡែកមន្រ្តីនគរបាលទទួលបានការសិក្សារៀនសូត្រ មានចំណេះ មានជំនាញ ត្រូវបានសម្ដេចណែនាំឲ្យអនុត្តន៍ និង បំពេញការងារឲ្យបានល្អ បើមិនដូច្នេះទេវាប្រៀបបានការធ្វើឲ្យខាតថវិកាជាតិ និងពេលវេលាឥតប្រយោជន៍។ ថ្នាក់ដឹកនាំអង្គភាពវិញ ក៏ត្រូវតែឈប់ប្រកាន់ទស្សនៈដែលថា ការបញ្ជូនមន្រ្តីទៅទទួលការបណ្ដុះបណ្ដាលគឺជាការដាក់ពិន័យ និងត្រូវកត់សំគាល់មន្រ្តីមានសមត្ថភាព ដើម្បីលើកទឹកចិត្តឲ្យបំពេញការងារត្រូវជំនាញ និងចំណេះដឹង។

ចំពោះមន្រ្តីមិនគោរពវិន័យវិញ សម្ដេចបានផ្ដល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំអង្គភាព បង្កើនការប្រឹងប្រែងជួយអប់រំ និងណែនាំបន្ថែមទៀត ដើម្បីឲ្យពួកគេក្លាយជាមន្រ្តីល្អ ដោយមិនត្រូវបោះបង់ពួកគេនោះទេ ប៉ុន្តែត្រូវបញ្ជូនមកអប់រំ។ ពាក់ព័ន្ធនឹងការចាត់ចែងមន្រ្តីគរបាលមកអប់រំ សម្ដេចក៏បានផ្ដាំផ្ញើដែរថាមិនត្រូវបញ្ជូនតែមនុស្សដដែលៗនោះទេ។

ពាក់ព័ន្ធនឹងអង្គភាពមិនសូវផ្ដល់តម្លៃមន្រ្តីវ័យក្មេង មានសមត្ថភាព សក្ដានុពល និងបានបញ្ចប់ការសិក្សានៅបណ្ឌិតសភានគរបាល សម្ដេចក្រឡាហោម បានទទូចឲ្យបញ្ឈប់បញ្ហានេះ ពីព្រោះវាធ្វើឲ្យមន្ត្រីប្រឹងប្រែងរៀនសូត្របាក់ទឹកចិត្ត ធ្វើឲ្យគ្រូគ្មានកម្លាំងចិត្តអប់រំសិស្ស ពិសេសវាអាចធ្វើឲ្យមានទស្សនៈរៀនក៏មិនបានអ្វីមកវិញជាដើម។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងពេលវត្តមាន ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានានៃបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

សមិទ្ធិផល ដែលត្រូវបានសម្ពោធនៅថ្ងៃនេះ រួមមាន អគារស្នាក់នៅ អគារក្បាច់គុណ ទីលានហាត់បាញ់គ្រាប់ពិត ទីលានហ្វឹកហាត់ឆ្លងការឧបសគ្គ ទីលានហាត់បង្រ្កាបបទល្មើសសិប្បនិមិត្ត អាងហ្វឹកហាត់ហែលទឹក និងផ្លូវបេតុង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,641 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,724 នាក់