ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នរណាថាខ្មែរអស់ព្រៃឈើ? ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកជញ្ជូនឈើ ទាំងឡានៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:30 ល្ងាច អ្នកអាន 675

ភ្នំពេញ៖សេចក្ដីរាយការណ៍ពី ខេត្តមណ្ឌលគិរី បានឲ្យដឹងថាក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បានធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើ ចេញពីតំបន់ដែន ជម្រកសត្វព្រៃភ្នំព្រេច តំបន់ដែនជម្រកសត្វព្រៃស្រែពក យ៉ាងពេញបន្ទុក ទំនងមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។

ចំណែកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភគ៌ អាចជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលព្រៃឈើនៅស្រុកកោះញែក កំពុងប្រឈមនឹងសេចក្ដីវិនាស។

សេចក្ដីរាយការណ៍បន្តថា ឈើដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកជញ្ជូនធ្វើអាជីវកម្មសព្វថ្ងៃនេះទំនងលាយជាមួយឈើខុសច្បាប់។ ការដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់ អាចធ្វើអ្វីៗតាមអំពើចិត្តទំនងមានការឃុបឃិតពីសំណាក់មន្ត្រីធំៗនៅក្នុងខេត្តមណ្ឌលគិរី។

ប្រភពបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺក្រុមហ៊ុនលឹមរ៉ូយ៉ាល់ មិនអាចបន្តសកម្មភាពកាប់ឈើ អារច្រៀកឈើ ដឹកជញ្ជូនឈើចេញពីស្រុកកោះញែក តាមរថយន្តធំៗយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 52 នាក់
ម្សិលមិញ : 61,150 នាក់
សរុប : 72,069,842 នាក់