ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សហគមន៍ បឹងពារាំង ថា លោកស៊ឹម ឈីវឈានពិសិដ្ឋ បង្កហិង្សា ដោយខ្លួនឯងផ្ទាល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ មករា ឆ្នាំ​ 2019 ម៉ោង 09:47 ព្រឹក អ្នកអាន 1420

ខេត្តសៀមរាប៖ជម្លោះអំពើហិង្សា នៅតំបន់បឹងពារាំង សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង បានអះអាងថា អំពើហឹង្សានោះ គឺលោកលោកស៊ឹម ឈីវឈានពិសិដ្ឋ បង្កហិង្សា ដោយខ្លួនឯងផ្ទាល់។ នេះបើយោងតាមសេចក្ដីប្រកាស មួយដែលបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ទទួលបាន។

ទោះយ៉ាងណាក្ដី ករណីអំពើហិង្សា នេះលោកស៊ឹម ឈីវឈានពិសិដ្ឋ បានចោទលោកគង់ មង្គល ប្រធាន សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង ថា ជាអ្នកបញ្ជាឲ្យកូនចៅ វាយរូបលោក។ លោកពិសិដ្ឋ បានប្ដឹងលោក គង់ មង្គល ពីបទ(ប៉ុនប៉ងមនុស្សឃាត) និងទាមទារ១លានដុល្លារ(មួយលានដុល្លារ)។ លោកពិសិដ្ឋ ជាអ្នកសារព័ត៌មាន នៅសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព។ ការអំពើហិង្សានេះខណះ លោកពិសិដ្ឋ បានចុះទៅយកព័ត៌មាន នៅតំបន់បឹងពារាំង នៅព្រលប់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,163 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,246 នាក់