ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ សម័យប៉ុលពត អ្នកមានសម្បុរ “ស” គេចោទថាខ្មាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:18 ព្រឹក អ្នកអាន 788

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កាលពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃរស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ។ សូម្បីតែមានសាច់ឈាមពណ៍សម្បុរ “ស” ក៏គេចោទថាខ្មាំងដែរ។

នាយករដ្ឋមន្ត្រី បានសរសេរ នៅលើទំព័រហ្វេសប៊ុក នៅព្រឹកនេះថានៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំចិននឹងមកដល់។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ក៏ពិតមែន តែយើងសង្កេតឃើញថាកម្ពុជាយើងចូលឆ្នាំទាំង៣ គឺឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ។ ជាពិសេសសព្វថ្ងៃនេះ មានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ។

សម្ដេច បន្តថា ក្រោយពីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋ មានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើសនិងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរី។
ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ និងមានលាភសំណាងគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,699 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,716 នាក់