ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ខឹងបុរសម្នាក់ បង្ហោះ Facebook ថា សម្ដេច នៅមិនបានយូទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:47 ព្រឹក អ្នកអាន 921

 នាយករដ្ឋមន្ត្រី កម្ពុជា  ដែលបានកាន់អំណាច ជាង៣០ឆ្នាំ មកនេះ ហាក់បីសម្ដែងនូវការ ខឹងទៅលើបុរសម្នាក់ ដែលបុរសនោះ បានបង្ហោះសារនៅក្នុងទំព័រ Facebook ថា លោក ហ៊ុន សែន នៅមិនបានយូ ទៀតទេ។

តាមរយ:ទំព័រ Facebook សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២កុម្ភ: នេះបានសរសេរ ថា៖ព្រឹកនេះ មានពេលគ្រប់គ្រាន់ដើម្បីវាយ ១៨ឡូ ជាមួយធាតុអាកាសដ៏ល្អនារដូវធ្លាក់ខ្យល់ពីជើង។ ថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ ខ្ញុំហាត់ប្រាណនៅផ្ទះ ដោយហែលទឹក ជិះកង់ និងដើរលើម៉ាស៊ីន ដែលប្រើពេល ៦០ ទៅ ៩០នាទី។

នាយករដ្ឋមន្ត្រី រូបនេះបន្តថា សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំថាមិនអាចរស់បានយូរទៀត។

សម្ដេចតេជោ បន្តទៀតថា សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 127 នាក់
ម្សិលមិញ : 61,150 នាក់
សរុប : 72,069,917 នាក់