ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តសៀមរាប បង្ក្រាបគ្រឿងញៀន ដូចភ្លៀងរលឹម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 12:35 ល្ងាច អ្នកអាន 3218

ខេត្តសៀមរាប៖នគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានបន្តបង្ក្រាបគ្រឿងញៀន ដូចភ្លៀងរលឹម។ ជាក់ស្ដែងថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០១៩ម្សិលមិញ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅលំនៅដ្ឋានស្ថិតនៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

សង្ស័យ៣នាក់ ៖១-ឈ្មោះ ផាត វិច្ចរ៉ាភេទប្រុស ឆ្នាំកំណើត ១៩៨៤ មុខរបរគ្មានទីលំនៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀម រាប (រក្សាទុក ជួញ ដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)២.ឈ្មោះ ផៃ ផុស ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរគ្មាន ទីលំនៅភូមិរុនខាងជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀម រាប (ចាត់ ចែងនិង ប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)។០៣.ឈ្មោះ ផាន់ វ៉ាន់ចឺភេទប្រុស ឆ្នាំកំណើត ២០០០មុខរបរគ្មាន ទីលំនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀម រាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

វត្ថុតាងដកហូត ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន៣កញ្ចប់ស្មើនឹងទំងន់០,៥ក្រាម(ទាំងសំបក) ទូរសព្ទដៃចំនួន០១គ្រឿងសំភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន។ជនសង្ស័យបញ្ជូនទៅសាលាដំបូងថ្ងៃទី២ខែកុម្ភៈ នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 29,194 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,588,211 នាក់