ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ប្រទេសមានសង្រ្គាម គ្មានពេលវេលា បានជួបជុំ ក្រុមគ្រួសារ ប្រារព្ឋពិធីបុណ្យ តូចធំអ្វីឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 797

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅទំព័រហ្វេសប៊ុកថាប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់ បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំ ក្រុមគ្រួសារ ប្រារព្ឋពិធីបុណ្យ តូចធំអ្វីឡើយ។

នាយករដ្ឋមន្ត្រី បន្តថាទន្ទឹមនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ចំពោះបងប្អូនខែ្មរ-ចិនវិញ គឺជាពេលវេលាដ៏សំខាន់នៃការជួបជុំរង់ចាំមកដល់នៃថ្ងៃបុណ្យចូលឆ្នាំចិន ទី៤ កុម្ភះ ស្អែកនេះ។

តាមរយ:ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី បន្តទៀតថា ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ឋសាសនា, ខ្មែរឥស្លាម, ខ្មែរគ្រីស្ទសាសនា, និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួមនៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះ គឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើអោយបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ឋពិធីបុណ្យតូចធំអ្វីឡើយ។
ជា

មួយគ្នានេះ នាយករដ្ឋមន្ត្រី ក៏បាន សូមជូនពរបងប្អូនបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិនស្អែកនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,028 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,729 នាក់